សកម្មភាពចុះចែកសម្ភារៈកសិកម្មជូនដល់សម្បទានិកចំនួន ១០៣គ្រួសារ នៅឃុំសាមឃួយ​ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ 15 May 2026
14
? កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំចែកសម្ភារៈកសិកម្ម រួមមាន ចំណី ពោតក្រហម ត្រកួន និងធុងស្រោច ជូនដល់សម្បទានិកចំនួន ១០៣ គ្រួសារ នៅឃុំសាមឃួយ​ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។
សកម្មភាពនេះមានគោលបំណងគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់សម្បទានិក តាមរយៈការលើកកម្ពស់ផលិតកម្មកសិកម្ម និងជំរុញសន្តិសុខស្បៀងនៅក្នុងសហគមន៍។