វគ្គបណ្តុះបណ្តាលស្តីពី វិធានកសិកម្មគិតគូរអាហារូបត្ថម្ភ យេនឌ័រ និងអនាម័យ នៅទីតាំងដីគម្រោង LASED III ស្ថិតនៅ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

ចេញ​ផ្សាយ​ 15 May 2026
19
ក្រុមការងារអនុសមាសភាគផ្នែកកសិ-ឧស្សាហកម្ម នៃ គម្រោង​ LASED III រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ និងដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ និងអ្នកសម្របសម្រួលអភិវឌ្ឍកសិកម្ម (ADF) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី វិធានកសិកម្មគិតគូរអាហារូបត្ថម្ភ យេនឌ័រ និងអនាម័យ នៅទីតាំងដីគម្រោង LASED III ដឹកនាំដោយលោក ផុន រិណុ ស្ថិតនៅ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមសរុបប្រមាណ ៧៤នាក់ ក្នុងនោះស្រី ៤៧នាក់។
ខ្លឹមសារសំខាន់ក្នុងវគ្គបណ្តុះបណ្តាល៖
-ផ្នែកទ្រឹស្តី
• ការថែទាំស្រ្តីមានផ្ទៃពោះមុន និងក្រោយសម្រាល
• ការការពារ និងលើកកម្ពស់សុខមាលភាពកុមារ
• ទំនាក់ទំនងយេនឌ័រ និងការប្រែប្រួលអាកាសធាតុ
• ការរស់នៅស្អាត (ទឹកស្អាត និងអនាម័យ)
-ផ្នែកអនុវត្តន៍
• កែច្នៃបបរខាប់គ្រប់គ្រឿង
• កែច្នៃភេសជ្ជៈទឹកគ្រាប់ស្វាយចន្ទី
? លទ្ធផលរំពឹងទុក
• លើកកម្ពស់អាហារូបត្ថម្ភ និងការថែទាំស្រ្តីមានផ្ទៃពោះមុន និងក្រោយសម្រាល
• ជំរុញសមភាពយេនឌ័រ ក្នុងការងារប្រចាំថ្ងៃ និងការងារកសិកម្ម
• ពង្រឹងការអនុវត្តអនាម័យ និងការប្រើប្រាស់ទឹកស្អាត
• កែលម្អប្រព័ន្ធស្បៀងអាហារ តាមរយៈការផលិត និងកែច្នៃផលិតផលកសិកម្មដែលសំបូរជីវជាតិ និងមានអាហារូបត្ថម្ភខ្ពស់។