សកម្មភាពចុះពង្រឹងសមត្ថភាព និងគាំទ្រដល់សហគមន៍កសិកម្មចំនួន ២ ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ

ចេញ​ផ្សាយ​ 15 May 2026
19
ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចុះពង្រឹងសមត្ថភាព និងគាំទ្រដល់សហគមន៍កសិកម្មចំនួន ២ ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍសហគមន៍ឲ្យកាន់តែមានប្រសិទ្ធភាព។
? ទីតាំងអនុវត្តសកម្មភាព៖
១. ថ្ងៃទី ៦ ដល់ ៨ ខែឧសភា ឆ្នាំ២០២៦ នៅសហគមន៍កសិកម្ម សែនអភិវឌ្ឍន៍សាមគ្គី ស្ថិតនៅ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
២. ថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ២០២៦ នៅសហគមន៍កសិកម្ម ដូងអភិវឌ្ឍន៍សាមគ្គី ស្ថិតនៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សកម្មភាពនេះមានគោលបំណងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឲ្យកាន់តែរីកចម្រើន និងមានចីរភាព។