ភ្នាក់ងារសម្របសម្រួលអភិវឌ្ឍកសិកម្មប្រចាំ ឃុំគោល និងឃុំទំរីងមា
ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បានបំពេញការងារដូចខាងក្រោម៖
* ចុះសម្ភាសន៍ និងបំពេញព័ត៌មាន Beneficiary Profile របស់សម្បទានិក។
* ចូលរួមកិច្ចប្រជុំជាមួយជនបង្គោលឃុំ, ADFs, CDF និងគ្រួសារសម្បទានិក។
* ចុះពិនិត្យការដាំបន្លែលក្ខណៈគ្រួសាររបស់សម្បទានិក។
* ត្រួតពិនិត្យដំណើរការសាងសង់ផ្ទះសំណាញ់ ឡូតិ៍ ០១ និង ០២។
* បានសម្ភាសន៍ និងបំពេញព័ត៌មាន Beneficiary Profile ជូនសម្បទានិកបានចំនួន ៥ គ្រួសារ។
* បានចូលរួមកិច្ចប្រជុំជាមួយជនបង្គោលឃុំ, CDF និងគ្រួសារសម្បទានិក ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារគម្រោង និងសម្បទានិក ដើម្បីលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការគ្រប់គ្រងការអនុវត្តគម្រោង LASED III ដែលមានអ្នកចូលរួមសរុប ១១៦ នាក់ ក្នុងនោះ ស្រី ៦២ នាក់។
* បានចុះពិនិត្យការដាំបន្លែលក្ខណៈគ្រួសាររបស់សម្បទានិកចំនួន ៣ គ្រួសារ។
* បានត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះសំណាញ់ ឡូតិ៍ ០១ និង ០២ ដើម្បីធានាគុណភាព និងវឌ្ឍនភាពការងារ។
ADF បន្តប្តេជ្ញាចិត្តធ្វើការជិតស្និទ្ធជាមួយសហគមន៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងអភិវឌ្ឍសហគមន៍ឲ្យកាន់តែប្រសើរឡើង។