ដំណើរការចុះពិនិត្យ និងប្រគល់-ទទួលការងាររៀបចំសម្អាតដី បោះបង្គោលព្រំដី និងស្ថាបនាផ្លូវដីស ក្នុងតំបន់អនុវត្តគម្រោង

ចេញ​ផ្សាយ​ 08 May 2026
20

ថ្ងៃព្រហស្បត៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារគម្រោង LASED III នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចូលរួមដំណើរការចុះពិនិត្យ និងប្រគល់-ទទួលការងាររៀបចំសម្អាតដី បោះបង្គោលព្រំដី និងស្ថាបនាផ្លូវដីស ក្នុងតំបន់អនុវត្តគម្រោង។

កម្មវិធីនេះ មានការចូលរួមពីក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុកសេសាន និងក្រុមការងារ ព្រមទាំងលោកមេឃុំសាមឃួយ មេឃុំស្រែគរ និងមេឃុំភ្លុក។

សកម្មភាពនេះ គឺជាផ្នែកមួយក្នុងការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំដីសម្បទានសង្គមកិច្ច ដើម្បីគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

#LASEDIII #ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ #ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ #ធនាគារពិភពលោក #ដីសម្បទានសង្គមកិច្ច #ផ្ទះសំណាញ់ #អភិវឌ្ឍកសិកម្ម #ស្ទឹងត្រែង