សាលារៀនស្រែកសិករលើដំណាំស្វាយចន្ទី នៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង
ចេញផ្សាយ 04 May 2026
20
ខេត្តស្ទឹងត្រែង: នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារអនុវត្តគម្រោង LASED III បានចុះទៅបើកដំណើរការសាលារៀនស្រែកសិករលើដំណាំស្វាយចន្ទី នៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សាលារៀនស្រែកសិករលើដំណាំស្វាយចន្ទី បានផ្តោតទៅលើមេរៀនសំខាន់ៗ ដូចជាការរៀបចំដី ការជ្រើសរើសពូជ ការប្រើប្រាស់ជី ការធ្វើជីទឹក ការតត្រួយ ការតាក់តែងមែក និងការប្រមូលផល។
សាលារៀនស្រែកសិករនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង អ្នកសម្របសម្រួលកសិកម្ម (ADF) និងប្រជាជននៃអ្នកទទួលផល សរុបចំនួន ៤២នាក់ ស្រី ១៨នាក់។