ថ្ងៃអាទិត្យ ១២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងសហការី បានចូលរួមអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោង ដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)។
ក្នុងដំំណើរទស្សនកិច្ចនេះមានការចូលរួមអមដំណើរពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ឯកឧត្តម ស៊ុន សុវណ្ណារឹទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងលោកអភិបាលរងស្រុករលាប្អៀរ និងអាជ្ញាធរមូលដ្ឋាន។ ការចុះពិនិត្យនេះ បានប្រព្រឹត្តទៅនៅ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ អនុសាសន៍សំខាន់ៗ ចំនួន៣ ចំណុច ដូចខាងក្រោម៖
1.ដាំដើមដូងតាមមាត់ស្រះ
2.លើកទឹកចិត្តឱ្យចិញ្ចឹមព្រាបជំនួសមាន់
3.ដាំកូនឈើអាកាស្យាតាមបណ្តោយផ្លូវ
ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្ដែងការចាប់អារម្មណ៍ថា ទីតាំងអភិវឌ្ឍន៍មានការរីកចម្រើនយ៉ាងឆាប់រហ័ស បើប្រៀបធៀបនឹងការអញ្ជើញមកពិនិត្យកាលពីឆ្នាំមុន ហើយសម្បទានិកជាច្រើនក៏បានចាប់ផ្តើមមានប្រភពចំណូលពីសកម្មភាពកសិកម្ម។ ជាពិសេស ក៏មានការសាកល្បង ចិញ្ចឹមត្រីទីឡាបយ៉ា (Tilapia) ក្នុងស្រះ នៅក្នុងប្រព័ន្ធ IFFS (Integrated Farming and Food System) ដែលជាគំរូកសិកម្មបញ្ចូលគ្នា ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងជីវភាពរស់នៅរបស់សម្បទានិក។