នៅថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារគម្រោង LASED III ថ្នាក់ជាតិ រួមជាមួយមន្ទីរកសិកម្មខេត្ត មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងសមាជិកក្រុមផលិតបន្លែ ក្រុមចិញ្ចឹមមាន់ និងក្រុមផលិតដំណាំស្វាយចន្ទី នៅភូមិផ្យ៉ាង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានចូលរួមក្នុងសកម្មភាពថតវីដេអូ ដើម្បីផលិតជាវីដេអូផ្សព្វផ្សាយសកម្មភាពសមិទ្ធិផលរបស់គម្រោង។
ជាលទ្ធផល សកម្មភាពចុះថតវីដេអូត្រូវបានអនុវត្តយ៉ាងរលូន និងទទួលបានកិច្ចសហការល្អពីសមាជិកក្រុមផលិត និងអ្នកពាក់ព័ន្ធទាំងអស់។
សម្រាប់ក្រុមផលិតនីមួយៗមានសមាជិកដូចខាងក្រោម៖
• ក្រុមផលិតបន្លែ មានសមាជិកសរុប ២៦នាក់ ស្រី ១៣នាក់
• ក្រុមចិញ្ចឹមមាន់ មានសមាជិកសរុប ២៥នាក់ ស្រី ១៤នាក់
• ក្រុមផលិតដំណាំស្វាយចន្ទី មានសមាជិកសរុប ២៧នាក់ ស្រី ១៤នាក់
ក្នុងឱកាសនោះ ក្រុមការងារគម្រោងបានចុះជួបសមាជិកក្រុមផលិតទាំង៣ក្រុម និងទទួលបានការចូលរួមសហការយ៉ាងសកម្មពីសមាជិកក្រុមផលិត ដែលបានចែករំលែកបទពិសោធន៍ និងសកម្មភាពផលិតកម្មរបស់ពួកគេផងដែរ។