ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ចូលរួមដំណើរទស្សនកិច្ចជាមួយគណៈប្រតិភូធនាគារពិភពលោក ទៅកាន់ទីតាំងគម្រោង LASED IIl

ចេញ​ផ្សាយ​ 06 Mar 2026
18
កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២0២៦ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានរួមដំណើរជាមួយ ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោង LASED III នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រីចំរើន មុទិតា ប្រធានក្រុមការងារគម្រោងLASEDIII នៃធនាគារពិភពលោកប្រចាំកម្ពុជា ព្រមទាំងក្រុមការងារគម្រោង បានចុះទៅជួបសំណេះសំណាលជាមួយសម្បទានិក នៅទីតាំងដីសម្បទានសង្គមកិច្ច (LASED llI) ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីវាយតម្លៃលើវឌ្ឍនភាព និងស្ថានភាពរបស់សម្បទានិក ក្រោយពីបានចូលតាំងទីលំនៅ ក្រោមការគាំទ្ររបស់គម្រោង LASED III បន្ទាប់មកក្រុមការងារក៏បានបន្តដំណើរចុះពិនិត្យមើលកសិដ្ឋានគំរូរបស់សហគមន៍កសិកម្មតាសីសាមគ្គីស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីស្វែងយល់ពីភាពជោគជ័យលើផលិតកម្មកសិផលការងារកសិកម្មចំរុះ លើការដាំដុះបន្លែ ចិញ្ចឹមសត្វ និងវារីវប្បកម្ម។