នាព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មការដឹកនាំគម្រោង LASED III និង ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង LASED III បានចូលរួមក្នុងពិធីចាប់ឆ្នោតជ្រើសរើសយកដីទ្បូត៏លំនៅឋាន និងដីទ្បូត៏កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅឃុំព្រះផុស ស្រុកគាស់ក្រទ្ប ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED III តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តបាត់ដំបង លោកស្រីចំរើន មុទិតា ប្រធានក្រុមការងារគម្រោងLASEDIII នៃធនាគារពិភពលោកប្រចាំកម្ពុជា និងមានការចូលរួមពី ក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋជាសម្បទានិកចំនួន៥០៨នាក់។