កិច្ចប្រជុំរៀបចំផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តការងារគម្រោង ឆ្នាំ២០២៦

ចេញ​ផ្សាយ​ 02 Feb 2026
52
[Eng-Below]
ឯកឧត្តម ឃី កុសល ដឹកនាំកិច្ចប្រជុំរៀបចំផែនការសកម្មភាពលម្អិត សម្រាប់ការអនុវត្តគម្រោង LASED III ឆ្នាំ២០២៦
=============
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានរៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តការងារគម្រោង ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង LASED III។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ AIDOC ក្នុងទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំមានការចូលរួមពីថ្នាក់ដឹកនាំគម្រោង មន្ត្រីអនុវត្តគម្រោង ទីប្រឹក្សាគម្រោង និងជនបង្គោលគម្រោងនៅខេត្តគោលដៅ សរុបប្រមាណ ៤០នាក់ ក្នុងនោះមានស្ត្រីចំនួន ៥នាក់។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺផ្តោតលើការពិភាក្សា និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ ព្រមទាំងកំណត់ផែនការសកម្មភាពលម្អិត សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ និងការគ្រោងថវិកាសម្រាប់គាំទ្រការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព ស្របតាមទិសដៅ និងគោលដៅរបស់គម្រោង LASED III។
H.E. KHY Kosal Chairs the Meeting to Prepare the Detailed Action Plan for the Implementation of the LASED III Project in 2026
=============
On January 29, 2026, the Land Allocation for Social and Economic Development Project, Phase III (LASED III), convened a meeting to prepare a detailed action plan for the implementation of project activities for 2026. The meeting was chaired by H.E. KHY Kosal, Under Secretary of State of the Ministry of Agriculture, Forestry and Fisheries and Project Director of Agricultural - LASED III. The meeting was held at the AIDOC Meeting Hall, Ministry of Agriculture, Forestry and Fisheries.
The meeting was attended by project senior management, project implementation staff, project consultants, and focal points from the target provinces, with a total of approximately 40 participants, including 5 women.
The main objectives of the meeting were to review and discuss the achievements of project implementation in 2025, to formulate a detailed action plan for project activities in 2026, and to prepare the budget plan to support effective project implementation in 2026 in line with the objectives and strategic direction of the LASED III Project.