នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក អែល យឿន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមកិច្ចប្រជុំត្រៀមរៀបចំធ្វើមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប។
កិច្ចប្រជុំនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំមានការចូលរួមពីសម្បទានិកសរុបចំនួន ៣១នាក់ ក្នុងនោះមានស្ត្រីចំនួន ២១នាក់ ដោយមានគោលបំណងពិភាក្សា និងត្រៀមលក្ខខណ្ឌចាំបាច់នានា សម្រាប់ការរៀបចំមហាសន្និបាតឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។