វគ្គបណ្តុះបណ្តាលស្តីពី ការចិញ្ចឹមមាន់ និងការដាំដុះបន្លែសុវត្ថិភាព

ចេញ​ផ្សាយ​ 20 Jan 2026
56
ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី ការចិញ្ចឹមមាន់ និងការដាំដុះបន្លែសុវត្ថិភាព នៅទីតាំងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)។
វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន ៧៣ នាក់ ក្នុងនោះស្ត្រីចំនួន ៥២ នាក់ និងបានប្រព្រឹត្តទៅនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។