សម្បទានិកនៃគម្រោងបែងចែកដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ដែលបានចូលមករស់នៅទីតាំងដីសម្បទានសង្គមកិច្ចក្នុងឃុំប្រស្និប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង បានដាំដុះដំណាំបន្លែសុវត្ថិភាព ប្រភេទស្ពៃ ជាលទ្ធផលបច្ចុប្បន្ននេះអាចប្រមូលផលបានក្នុងមួយថ្ងៃ ១០០គីឡូក្រាម និងបានចូលរួមចំណែកជួយគាំទ្រដល់បងប្អូនជាជនភៀសសឹក នៅខេត្តបន្ទាយមានជ័យផងដែរ។