ពិធីចាប់ឆ្នោតជ្រើសរើសយកដីទ្បូត៏លំនៅឋាន និងដីទ្បូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)

ចេញ​ផ្សាយ​ 05 Dec 2025
149
នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង LASED III បានចូលរួមក្នុងពិធីចាប់ឆ្នោតជ្រើសរើសយកដីទ្បូត៏លំនៅឋាន និងដីទ្បូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ស្ថិតនៅឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សូខន ឬទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LASED III តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោកស្រី ចំរើន មុទិតា ប្រធានក្រុមការងារធនាគារពិភពលោក និងមានការចូលរួមពី ក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្រ្តីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ។