សកម្មភាពចុះប្រមូលព័ត៍មានបឋមដើម្បីរៀបចំរបាយការណ៍AEA នៅរដ្ឋបាលឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ...
27 Oct 2023
នៅថ្ងៃទី ២–៣ ខែធ្នូ ឆ្នាំ ២០២៥ ក្រុមហ៊ុនប្រឹក្សាផ្នែកបច្ចេកទេស RDC (Resource Development Consultants (Pvt) Ltd. បានសហការជាមួយក្រុមការងារគម្រោងថ្នាក់ខេត្ត រតនគីរី ដើម្បីចុះវាយតម្លៃលើអ្នកទទួលផលពីគម្រោង នៅសហគមន៍ជនជាតិដើមភាគតិច ក្នុង៖
ឃុំតាវែងក្រោម ស្រុកតាវែង, និង
ឃុំតឺន ស្រុកកូនមុំ
លទ្ធផលវាយតម្លៃ៖
ឃុំតាវែង — ចំនួន ៤ ភូមិ មានអ្នកចូលរួមសរុប ១០៩ នាក់ (ស្រី ៦៥ នាក់)
ភូមិឡាអិន ឃុំតឺន — ចំនួន ៣៦ នាក់ (ស្រី ២២ នាក់)
ក្នុងដំណើរការវាយតម្លៃ បន្ទាប់ពីសវនាការពីសកម្មភាពផ្សេងៗបានបញ្ចប់ ក្រុមការងារក្រុមហ៊ុនបានដើរកាត់ភូមិ ដើម្បីពិនិត្យមើលស្ថានភាពរស់នៅ និងការដាំដុះរបស់អ្នកទទួលផល។
លទ្ធផលពិនិត្យមើលក្នុងភូមិ ៖
ភូមិដែលដាំដំណាំ និងចិញ្ចឹមសត្វបានល្អ (២ ភូមិ):
ភូមិ ទំពួនរឹងតូច
ភូមិ ផ្យ៉ាង
ភូមីដែលមានលក្ខណៈបង្គួរ (៣ ភូមិ):
ភូមិ សៀងសាយ
ភូមិ ទុន
ភូមិ ឡាអិន