ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ចូលរួមដំណើរទស្សនកិច្ចជាមួយគណៈប្រតិភូធនាគារពិភពលោក ទៅកាន់ទីតាំងគម្រោង LASED II

ចេញ​ផ្សាយ​ 29 Nov 2025
85
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២0២៥ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានរួមដំណើរជាមួយ ក្រុមការងារធនាគារពិភពលោកប្រចាំកម្ពុជា ទីប្រឹក្សាស្តង់ដាបរិស្ថាន និងសង្គមថ្នាក់តំបន់នៃធនាគារពិភពលោក ក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះជួបសំណេះសំណាលជាមួយសម្បទានិក នៅទីតាំងដីសម្បទានសង្គមកិច្ច (LASED ll) ស្ថិតនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់ពីស្ថានភាពទូទៅ និងការរស់នៅ ក្រោមការជួយពីគម្រោង LASED II កន្លងមក។