ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ចូលរួមដំណើរទស្សនកិច្ចជាមួយគណៈប្រតិភូធនាគារពិភពលោក ទៅកាន់ទីតាំងគម្រោង LASED III

ចេញ​ផ្សាយ​ 27 Nov 2025
60
កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២0២៥ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានរួមដំណើរជាមួយ ក្រុមការងារធនាគារពិភពលោកប្រចាំកម្ពុជា ទីប្រឹក្សាស្តង់ដាបរិស្ថាន និងសង្គមថ្នាក់តំបន់នៃធនាគារពិភពលោក ក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅទីតាំងដីសម្បទានសង្គមកិច្ច (LASED ll) ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យមើលវឌ្ឍភាព និងវាយតម្លៃប្រសិទ្ធភាពគម្រោងដែលបានចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តកន្លងមក។