ពិធីចែកសម្ភារៈគាំទ្រកសិកម្ម ដល់សហគមន៍ជនជាតិភាគតិចចំនួន ៥សហគមន៍ នៅខេត្តរតនគិរី

ចេញ​ផ្សាយ​ 24 Nov 2025
43
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី និងអ្នកសម្របសម្រួលអភិវឌ្ឍន៍កសិកម្ម បានសហការជាមួយក្រុមការងារនៃគម្រោងថ្នាក់ជាតិ រៀបចំពិធីចែកសម្ភារៈគាំទ្រកសិកម្ម ដល់សហគមន៍ជនជាតិភាគតិចចំនួន ៥ សហគមន៍ រួមមាន៖
-សហគមន៍ជនជាតិភាគតិច ភូមិរ៉ក ភូមិទ្បាទ្បៃ ឃុំកុកទ្បាក់ ស្រុកវើនសៃ ខេត្តរតនគិរី
-សហគមន៍ជនជាតិភាគតិច ភូមិល្អឺនជង ភូមិល្អឺនក្រែន ឃុំអូរជុំ និងភូមិពីរ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។
សរុបអ្នកទទួលបានសម្ភារចំនួន ៨៨៤ គ្រួសារ។
++សម្ភារៈដែលបានចែកជូនក្នុងមួយគ្រួសារទទួលបាន៖
-ទុយោ ១ ដុំ ប្រវែង៣០ ម
-ធុងស្រោចទឹកជ័រ ១០ លីត្រ ១ គូរ
-គ្រាប់ពូជបន្លែ
-សណ្តែកគួរ ៥០០ក្រាម
-ត្រប់ស្រួយ ៥០ក្រាម
-ត្រសក់ទ្រើង ១០០ក្រាម
-ម្រះ ២៥០ក្រាម
-ត្រកួន ៥គីឡូក្រាម
-ស្ពៃក្រញ៉ាញ់ ៥០០ក្រាម
-ននោង ១០០ក្រាម
++កូនឈើហូបផ្លែ រួមមាន៖
-ក្រូចពោតិ័សាត់ ៥ ដើម
-ក្រូចឆ្មា ៥ ដើម
-មៀន ៥ ដើម
-ខ្នុរ ៥ ដើម
-ស្វាយ ៥ ដើម។