ដំណើរទស្សនកិច្ចរបស់ក្រុមការងារធនាគារពិភពលោក ទៅកាន់ទីតាំងសហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី

ចេញ​ផ្សាយ​ 24 Nov 2025
34

ខេត្តរតនគិរី៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សាយ តុម ប្រធានសម្របសម្រួលបច្ចេកទេស និងលោក អ៊ុត សំអាល់ ប្រធានប្រតិបត្តិនៃគម្រោង LASED III ក្រុមការងារអនុវត្តគម្រោង និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានចូលរួមអមដំណើរទស្សនកិច្ចរបស់ក្រុមការងារធនាគារពិភពលោក ទៅកាន់ទីតាំងសហគមន៍ជនជាតិដើមភាគតិចគ្រឹង នៅសហគមន៍កងកុយ សហគមន៍ខ្មែង សហគមន៍ស្វាយ ឃុំប៉ូយ ស្រុកអូរជុំ និងសហគមន៍ធួយទុំ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។