នាថ្ងៃទី ១៨-២០ ខែវិច្ឆិកា ២០២៥៖
-ក្រុមការងារថ្នាក់កណ្តាលដឹកនាំដោយលោក ខៀវ ភិរម្យ ប្រធានការិយាល័យនៃអគ្គនាយកដ្ឋានកសិកម្ម
-ក្រុមការងារថ្នាក់ខេត្តដឹកនាំដោយលោក សាន វួន ជាអនុប្រធានមន្ទីរកសិកម្មខេត្តនិងជាជនបង្គោលគម្រោង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលគំនិតនិងអត្តប្រយោជន៍លើក្រុមផលិត ក្រោមប្រធានបទ៖
១. អ្វីទៅជាក្រុមផលិត?
២. គោលបំណងនៃក្រុមផលិត
៣. អត្ថប្រយោជន៍នៃមុខរបរទីផ្សាររបស់សហគមន៍កសិកម្ម ឬក្រុមផលិត
៤. បទបញ្ជាផ្ទៃក្នុង និងរចនាសម្ព័ន្ធរបស់ក្រុមផលិត
៥. និតិវិធីបង្កើតក្រុមផលិត
៦. ដំណើរប្រព្រឹត្តិទៅរបស់ក្រុមផលិត
៧. ការគ្រប់គ្រងក្រុមផលិត
ស្ថិតនៅក្នុងទីតាំងដីលំនៅឋាន ដីសម្បទានសង្គមកិច្ច ភូមិ កូនខ្លែង ឃុំ ប៉ោយចារ ដែលមានសម្បទានិកចូលរួមសរុបចំនួន ១១៤នាក់/ស្រី ៧៧នាក់ ។