ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ មន្រ្តីសម្របសម្រួលអភិវឌ្ឍកសិកម្ម បានសហការណ៍ជាមួយក្រុមហ៊ុន ខេម ហ្គ្រេត ហ្វាម បើកវគ្គបណ្តុះបណ្តាលផលិតកម្មបន្លែ ដល់សម្បទានិក ចាប់ពីថ្ងៃទី ១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ គោលបំណង ផ្ដល់បច្ចេកទេសការប្រើប្រាស់ម៉ាស៊ីនក្នុងការរៀបចំរងដំណាំ និង ការរៀបចំប្រព័ន្ធដំណក់ទឹកសម្រាប់ដំណាំ ដល់សម្បទានិក។