សកម្មភាពចុះពិនិត្យតាមដាន និងប្រជុំណែនាំការសាងសង់លំនៅឋាន

ចេញ​ផ្សាយ​ 19 Nov 2025
58

ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ថ្នាក់ខេត្ត បានសហការណ៍ជាមួយ រដ្ឋបាលស្រុកសេសាន និង រដ្ឋបាលឃុំគោលដៅចំនួន ៣ ឃុំ ចុះបំពេញការងារនៅតំបន់ដីសម្បទានសង្គមកិច្ច ដើម្បីតាមដាន និងលើកទឹកចិត្តដល់សម្បទានិក។
លទ្ធផលការងារបានសម្រេច៖

១. ប្រជុំណែនាំការសាងសង់លំនៅឋាន

បានប្រជុំជាមួយប្រជាពលរដ្ឋដើម្បីណែនាំអំពី

  • ការសាងសង់លំនៅឋានឲ្យគោរពតាម ជួរតម្រង់ និងនគរូបនីយកម្ម,

  • រក្សាអនាម័យ និងសុវត្ថិភាព,

  • បង្កើតបរិយាកាសល្អ ដើម្បីអភិវឌ្ឍឲ្យតំបន់ក្លាយជាទីតាំងរស់នៅដ៏មនោរម្យនៅថ្ងៃអនាគត។

២. ផ្តល់ការណែនាំអំពីការរស់នៅប្រកបដោយសណ្ដាប់ធ្នាប់

បានផ្សព្វផ្សាយ និងណែនាំសម្បទានិកឲ្យ

  • រស់នៅប្រកបដោយ សុខ សុវត្ថិភាព អនាម័យ និងសណ្តាប់ធ្នាប់,

  • បង្កើតជាក្រុមតាមប្លុកផ្លូវ ដើម្បីងាយស្រួលក្នុងការផ្ដល់ព័ត៌មាន និងសហការរវាងសហគមន៍ និងអាជ្ញាធរ។

៣. បច្ចុប្បន្នភាពចំនួនសម្បទានិករស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច

ក្រុមការងារបានចុះធ្វើបច្ចុប្បន្នភាពស្ថានភាពសម្បទានិកក្នុង ៣ ឃុំ សរុបចំនួន ៤១៨ គ្រួសារ រួមមាន៖

  • ឃុំសាមឃួយ៖ ២១៦ គ្រួសារ

  • ឃុំភ្លុក៖ ១១០ គ្រួសារ

  • ឃុំស្រែគរ៖ ៩២ គ្រួសារ