ថ្ងៃ អង្គារ ១៣ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងអ្នកសម្របសម្រួលអភិវឌ្ឍន៍កសិកម្ម បានសហការជាមួយក្រុមការងារនៃគម្រោងថ្នាក់ជាតិ រៀបចំពិធីចែកសម្ភារៈកសិកម្មគាំទ្រ ដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ២ សហគមន៍ រួមមាន៖
សហគមន៍ជនជាតិដើមភាគតិចព្រៅ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង
សហគមន៍ជនជាតិដើមភាគតិចគ្រឹង ភូមិរំពាត់ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង
សរុបអ្នកទទួលបានជំនួយចំនួន ២២៨ គ្រួសារ។
ក្នុងមួយគ្រួសារទទួលបាន៖
ទុយោ ១ ដុំ
ធុងស្រោចទឹកជ័រ ១០ លីត្រ ១ គូរ
គ្រាប់ពូជបន្លែ
សណ្តែកគួរ ៥០០ក្រាម
ត្រប់ស្រួយ ៥០ក្រាម
ត្រសក់ទ្រើង ១០០ក្រាម
ត្រកួន ៥គីឡូក្រាម
ស្ពៃក្រញ៉ាញ់ ៥០០ក្រាម
សាលាដ ២៥០ក្រាម
ប៉េងប៉ោះ ៥០ក្រាម
កូនឈើហូបផ្លែ រួមមាន៖
ក្រូចឆ្មា ៥ ដើម
មៀន ៥ ដើម
ខ្នុរ ៥ ដើម
ស្វាយ ៥ ដើម
កូនក្រូច ៥ ដើម។