វគ្គបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីការលើកកម្ពស់អាហាររូបត្ថម្ភ នៅភូមិការតូត ឃុំកំភុន និងភូមិរំពាត់ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ 14 Nov 2025
56

ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ១០–១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការសហការជាមួយមន្ទីរកិច្ចការនារី មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរសុខាភិបាលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពី៖
-ការលើកកម្ពស់អាហាររូបត្ថម្ភ
-សមភាពយេនឌ័រ
-អនាម័យ
-វិធានការងារកសិកម្មគិតគូរអាហាររូបត្ថម្ភ។
វគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងសម្រាប់សហគមន៍ជនជាតិដើមភាគតិច ព្រៅ និង គ្រឹង នៅភូមិការតូត ឃុំកំភុន និងភូមិរំពាត់ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
សរុបមានអ្នកចូលរួមប្រមាណ ១៨០ នាក់ ដែលរួមមានតំណាងពីគ្រួសារ សហគមន៍ និងមន្ត្រីពាក់ព័ន្ធ។