ពិធីចែកសម្ភារគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចចំនួន២ភូមិ នៅភូមិអណ្តូងក្រឡឹង​ ​ឃុំសែនមនោរម្យ និងភូមិពូត្រុំ​ សង្កាត់រមនា ក្នុងខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ 03 Nov 2025
75
ថ្ងៃសៅរ៍​ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី០១ ខែវិច្ឆិកា​ ឆ្នាំ២០២៥
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រុមការងារ LASED III ថ្នាក់ជាតិ ដឹកនាំដោយ លោក សាយ តុម ប្រធានសម្របសម្រួលបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន មន្ត្រីកសិកម្មឃុំ រៀបចំពិធីចែកសម្ភារគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចចំនួន២សហគមន៍ ស្មើនឹងចំនួន២ភូមិ ក្នុងនោះសហគមន៍ជនជាតិដេីមភាគតិចភូមិអណ្តូងក្រឡឹង​ ​ឃុំសែនមនោរម្យ និងសហគមន៍ជនជាតិដេីមភាគតិចភូមិពូត្រុំ​ សង្កាត់រមនា​ សរុបចំនួន ៣៩៣គ្រួសារ​។ ក្នុងពិធីនេះសមាជិកសហគមន៍ទទួលបាន គ្រាប់ពូជបន្លែនិងកូនឈើហូបផ្លែ (ក្នុង1គ្រួសារទទួលបាន ទុយោ 1ដុំ សណ្តែកគួរ 500g ត្រប់ស្រួយ 50g ត្រសក់ទ្រើង 100g ត្រគួន 5kg ស្ពៃក្រញ៉ាញ់500g ននោង 100g ប៉េងប៉ោះ 50g និងកូនឈើហូបផ្លែ មានដូចជា ក្រូចឆ្មា 5ដើម មៀន ៥ដើម ខ្នុរ 5ដើម ត្របែក ៥ដើម ប័រ ៥ដើម )។