លោក ហាវ ផា តំណាងក្រុមការងារគម្រោង LASED III/MAFF ចូលរួមក្នុងពិធីចែកសម្ភារគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ១៧៦គ្រួសារ នៃសហគមន៍ចុះបញ្ជីដីសហគមន៍ជនជាតិដើម នៅក្នុងឃុំអូរក្រៀង ស្រុកអូរក្រៀងសែនជ័យ ខេត្តក្រចេះ

ចេញ​ផ្សាយ​ 03 Nov 2025
67
នៅព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ លោក ហាវ ផា តំណាងក្រុមការងារគម្រោង LASED III ចូលរួមក្នុងពិធីចែកសម្ភារគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ១៧៦គ្រួសារ នៃសហគមន៍ចុះបញ្ជីដីសហគមន៍ជនជាតិដើម នៅក្នុងភូមិពន្ធជា ឃុំអូរក្រៀង ស្រុកអួរកៀងមានជ័យ ខេត្តក្រចេះ។ សម្ភារដែលចែករួមមាន ទុយោទឹក ឈើហូបផ្លែ ពូជបន្លែ និងសម្ភារស្រោចស្រពសួនបន្លែ ។កម្មវិធីនេះមានការចូលរួមពី ជា សាឯមប៉ូលី លោក ញឹម ឧត្តមវឌ្ឍនា តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក្រុមការងារគម្រោង(LASED III/MAFF) និងអាជ្ញាធរមូលដ្ឋាន។