នៅថ្ងៃ អង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ថ្នាក់ជាតិ បានសហការជាមួយមន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយភ្នាក់ងារសម្របសម្រួលអភិវឌ្ឍន៍កសិកម្មប្រចាំតំបន់ភូមិគោលដៅ បានចុះរៀបចំវគ្គបណ្តុះបណ្តាល សាលារៀនស្រែកសិករ ពីដំណាំស្វាយចន្ទី ជំហានទី៣ ដល់ ក្រុមផលិតកម្មដំណាំស្វាយចន្ទី នៅភូមិកាលង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។
សកម្មភាពនេះមានគោលបំណងផ្តល់ចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែងអំពី
ការផលិតជីទឹកសរីរាង្គ ដើម្បីជម្រុញនិងបំប៉នដំណាំស្វាយចន្ទី
ការផលិតថ្នាំពុលធម្មជាតិ ដើម្បីការពារ និងបណ្ដេញសត្វល្អិតបំផ្លាញចង្រៃ
សរុបអ្នកចូលរួមមានចំនួន ៤៨នាក់ ក្នុងនោះជាស្ត្រីចំនួន ៣២នាក់។ ការរៀបចំសកម្មភាពនេះមានសារៈសំខាន់ណាស់ក្នុងការជំរុញឲ្យសិករអនុវត្តការងារកសិកម្មប្រកបដោយចីរភាព និងការពារបរិស្ថាន តាមទិសដៅនៃគម្រោង LASED III។