សកម្មភាពបន្តចុះចែកកូនមាន់ដល់សម្បទាននិក នៅទីតាំងដីសម្បទានសង្គមកិច្ច នៅឃុំប្រស្នឹប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ 30 Oct 2025
75

នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃ អង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះរៀបចំ និងចែកចាយ កូនមាន់ ដល់សម្បទាននិក នៅទីតាំងដីសប្បទានសង្គមកិច្ច (LASED3) ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សកម្មភាពនេះមានគោលបំណងជួយសម្បទាននិកក្នុងការកសាងជីវភាព និងអភិវឌ្ឍវិស័យកសិកម្មក្នុងគម្រោងសង្គមកិច្ច។ សរុបមានគ្រួសារ សម្បទាននិកចំនួន ១០៧ គ្រួសារ ដែលបានមកទទួលកូនមាន់ ដោយគ្រួសារនីមួយៗទទួលបាន កូនមាន់ចំនួន ៣០ ក្បាល និងចំណីមាន់ចំនួន ៥ គីឡូក្រាម ដើម្បីចាប់ផ្តើមការចិញ្ចឹម។