ខេត្តក្រចេះ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារគម្រោង LASED III ផ្នែកផ្សព្វផ្សាយកសិកម្ម បានសហការជាមួយមន្ត្រីអនុវត្តគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញៈ និងនេសាទ ខេត្តក្រចេះ បានចុះរៀបចំវគ្គបណ្តុះបណ្តាល "សាលារៀនស្រែកសិករ" នៅឃុំស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ។
វគ្គនេះបានផ្តោតលើបច្ចេកទេសសំខាន់ៗ ៣ចំណុច នៃផលិតកម្មស្រូវ៖
១. បច្ចេកទេសប្រមូលផល
២. ការទុកដាក់ផល
៣. ការវិភាគសេដ្ឋកិច្ច
អ្នកចូលរួមសរុប ៤១នាក់ ក្នុងនោះមានស្រី ២២នាក់ ដែលបានចូលរួមយ៉ាងសកម្ម។ ការចែករំលែកចំណេះដឹងនេះ នឹងរួមចំណែកពង្រឹងផលិតភាពស្រូវនៅមូលដ្ឋានបន្ថែមទៀត។