ក្រុមហ៊ុន RDC បន្តចុះវាយតម្លៃអ្នកទទួលផល របស់គម្រោង LASED III នៅទីតាំងដីសម្បទាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ 14 Oct 2025
87
ថ្ងៃអង្គារ ០៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៖ ក្រុមការងារគម្រោង LASED III ថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមទាំងអ្នកសម្របសម្រួលអភិវឌ្ឍន៍កសិកម្ម បានសហការជាមួយក្រុមការងារក្រុមហ៊ុន RDC បានបន្តចុះវាយតម្លៃអ្នកទទួលផលរបស់គម្រោង LASED III នៅទីតាំងដីសម្បទាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានអ្នកចូលរួមសរុប ១៦នាក់ ស្រ្តី០៨នាក់ ។