លោក សាយ តុម ប្រធានបច្ចេកទេសនៃគម្រោង LASED III/MAFF ចូលរួមក្នុងពិធីចែកសម្ភារគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ៤៤៥គ្រួសារ នៃសហគមន៍ចុះបញ្ជីដីសហគមន៍ជនជាតិដើម នៅក្នុងសាលាឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគីរី

ចេញ​ផ្សាយ​ 14 Oct 2025
119
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក សាយ តុម តំណាងក្រុមការងារគម្រោង LASED III ចូលរួមក្នុងពិធីចែកសម្ភារគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ៤៤៥គ្រួសារ នៃសហគមន៍ចុះបញ្ជីដីសហគមន៍ជនជាតិដើម នៅក្នុងសាលាឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគីរី។ សម្ភារដែលចែករួមមាន ទុយោទឹក ឈើហូបផ្លែ ពូជបន្លែ និងសម្ភារស្រោចស្រពសួនបន្លែ ។កម្មវិធីនេះមានការចូលរួមពី លោក សែម រឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី ក្រុមការងារគម្រោង(LASED III/MAFF) និងអាជ្ញាធរមូលដ្ឋាន។