លោក ស៊ឹម បូរ៉ាមី តំណាងក្រុមការងារគម្រោង LASED III/MAFF ចូលរួមក្នុងពិធីចែកសម្ភារគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ៤៣៨គ្រួសារ នៃសហគមន៍ចុះបញ្ជីដីសហគមន៍ជនជាតិដើម នៅក្នុងសាលាឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគីរី

ចេញ​ផ្សាយ​ 14 Oct 2025
77
នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ស៊ឹម បូរ៉ាមី តំណាងក្រុមការងារគម្រោង LASED III ចូលរួមក្នុងពិធីចែកសម្ភារគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ៤៣៨គ្រួសារ នៃសហគមន៍ចុះបញ្ជីដីសហគមន៍ជនជាតិដើម នៅក្នុងសាលាឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគីរី។ សម្ភារដែលចែករួមមាន ទុយោទឹក ឈើហូបផ្លែ ពូជបន្លែ និងសម្ភារស្រោចស្រពសួនបន្លែ។ កម្មវិធីនេះមានការចូលរួមពី លោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី ក្រុមការងារគម្រោង(LASED III/MAFF) និងអាជ្ញាធរមូលដ្ឋាន។