ក្រុមហ៊ុន RDC បានចុះវាយតម្លៃអ្នកទទួលផល របស់គម្រោង LASED III នៅសហគមន៍ជនជាតិដើមភាគតិចព្រៅ នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ 14 Oct 2025
117

ថ្ងៃចន្ទ ០៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារគម្រោង LASED III ថ្នាក់ជាតិ និងថ្នាក់ខេត្ត រួមទាំងអ្នកសម្របសម្រួលអភិវឌ្ឍន៍កសិកម្ម បានសហការជាមួយក្រុមការងារក្រុមហ៊ុន RDC បានចុះវាយតម្លៃអ្នកទទួលផល របស់គម្រោង LASED III  នៅសហគមន៍ជនជាតិដើមភាគតិចព្រៅ នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង មានអ្នកចូលរួមសរុប ១៧នាក់ ស្រ្តី០៩នាក់។