នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដឹកនាំគម្រោងឡាសិត ៣ (LASED III) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសម្ភារគាំទ្រការចូលតាំងទីលំនៅថ្មីដល់គ្រួសារសម្បទានិកចំនួន ៣៦២គ្រួសារ ក្នុងទីតាំងដីសម្បទានសង្គមកិច្ចស្ថិតនៅក្នុងឃុំសាមឃួយ ឃុំភ្លុក និងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ កម្មពិធីនេះមានការចូលរួមពី ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្តស្ទឹងត្រែង តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោកស្រីចំរើន មុទិតា ប្រធានក្រុមការងារគម្រោងLASEDIII នៃធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី ងួន សុជាតិ តំណាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តស្ទឹងត្រែង ក្រុមការងារគម្រោង(LASED III) និងអាជ្ញាធរមូលដ្ឋាន។