សកម្មភាពចុះរៀបចំបទបញ្ជាផ្ទៃក្នុង និងជ្រើសរើសបោះឆ្នោតថ្នាក់ដឹកនាំក្រុមផលិតកម្ម នៅក្នុងសហគមន៍ដីសម្បទានសង្គមកិច្ច ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ 13 Oct 2025
82

កាលពីថ្ងៃទី៧​ ដល់ថ្ងៃទី១១ ខែតុលា២០២៥៖ ក្រុមការងារទទួលបន្ទុកសហគមន៍កសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍន៍សេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III)  នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក ខៀវ ភារម្យ មន្រ្តីទទួលបន្ទុកសហគមន៍កសិកម្ម និងមុខជំនួញ សហការជាមួយ ក្រុមការងារគម្រោង LASED III និង មន្រ្តី ADF  របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានចុះរៀបចំបទបញ្ជាផ្ទៃក្នុង និងជ្រើសរើសបោះឆ្នោតថ្នាក់ដឹកនាំក្រុមផលិតកម្ម នៅក្នុងសហគមន៍ដីសម្បទានសង្គមកិច្ច  ចំនួន ០៥ក្រុមគឺ ក្រុមផលិតកម្មដំឡូងមីសាមគ្គីភូមិថ្មី ក្រុមផលិតបន្លែធម្មជាតិភូមិថ្មី ក្រុមផលិតស្រូវធម្មជាតិភូមិថ្មី ក្រុមផលិតស្វយចន្ទីរដីថ្មី និងក្រុមផលិតមាន់ស្រែធម្មជាតិ សរុបអ្នកចូលរួម ២១៧នាក់ ស្រ្តី ១២៣នាក់ ក្នុងទីតាំងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។