នៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ដឹកនាំដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ និងជាជនបង្គោល នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) រួមជាមួយមន្ត្រីបច្ចេកទេស និងមន្ត្រី ADF នៃគម្រោង បានចុះប្រមូលទិន្ន័យព៍ត៌មានបឋមរបស់សម្បទានិកមុនពេលចូលទៅរស់នៅលើដីរបស់គម្រោង LASED III ក្រោមការសម្របសម្រួល និងសហការជាមួយនឹងអាជ្ញាធរឃុំ ភូមិ ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លទ្ឋផល: ចុះសម្ភាសន៍បានចំនួន ៥៨គ្រួសារ លើគ្រួសារសរុប ២២៩គ្រួសារ ក្នុងនោះ
១.ភូមិប៉ោយចារ សម្ភាសន៍បាន ០៧គ្រួសារ លើ ៨គ្រួសារ
២.ភូមិប៉ោយស្នួល សម្ភាសន៍បាន ០៧គ្រួសារ លើ ១០គ្រួសារ
៣.ភូមិត្រពាំងថ្មត្បូង សម្ភាសន៍បាន ១៥គ្រួសារ លើ ១៦គ្រួសារ
៤. ភូមិត្រពាំងថ្មជើង សម្ភាសន៍ បានចំនួន ០៣គ្រួសារ លើ ៣គ្រួសារ
៥.ភូមិត្រពាំងថ្មកណ្តាល សម្ភាសន៍បាន ០៤គ្រួសារ លើ ០៤គ្រួសារ
៦.ភូមិតាអុង សម្ភាសន៍បាន ០៧គ្រួសារ លើ ៣៥គ្រួសារ
៧.ភូមិកូនខ្លែង សម្ភាសន៍បាន ១៥គ្រួសារ លើ ៨៤គ្រួសារ។
ផែនការបន្ត នឹងសម្ភាសន៍គ្រប់សម្បទានិកទាំងអស់។