វគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការយល់ដឹងអំពីអាហារូបត្ថម្ភ និងសមភាពយេនឌ័រ ដល់ជនជាតិដើមភាគតិចចំនួន៣ភូមិក្នុងស្រុកតាវែង និងស្រុកកូនមុំ

ចេញ​ផ្សាយ​ 09 Oct 2025
88
ថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគីរី និងអង្គភាពជំនាញពាក់ព័ន្ធ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការយល់ដឹងអំពីអាហារូបត្ថម្ភ និងសមភាពយេនឌ័រ ដល់ជនជាតិដើមភាគតិចចំនួន៣ភូមិក្នុងស្រុកតាវែង និងស្រុកកូនមុំ ក្នងនោះ មានអ្នកចូលរួម៖
- ភូមិផ្យ៉ាង ឃុំតាវែងក្រោម អ្នកចូលរួមសរុប៤២ ស្រី៣១នាក់
- ភូមិសៀងសាយ ឃុំតាវែងក្រោម អ្នកចូលរួមសរុប៤៤ ស្រី៣៦នាក់
-ភូមិឡាអិន ឃុំតឺន ស្រុកកូនមុំ អ្នកចូលរួមសរុប៤៧ ស្រី៣៣នាក់
សរុបទាំងអស់ចំនួន ១៣៣ ស្រី១០០នាក់។