វគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការយល់ដឹងអំពីអាហារូបត្ថម្ភ សមភាពយេនឌ័រ និងកសិកម្មគិតគូរអាហារូបត្ថម្ភ នៅសហគមន៍ជនជាតិដើមភាគតិច ក្នុងភូមិពីរ ឃុំល្អក់ និងភូមិល្អឺនជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី

ចេញ​ផ្សាយ​ 09 Oct 2025
80

ថ្ងៃទី ៣ និងទី ៤ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានសហការជាមួយមន្ទីរពាក់ព័ន្ធ នៃគម្រោង LASED III បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការយល់ដឹងអំពីអាហារូបត្ថម្ភ សមភាពយេនឌ័រ និងកសិកម្មគិតគូរអាហារូបត្ថម្ភ នៅសហគមន៍ជនជាតិដើមភាគតិច ក្នុងភូមិពីរ ឃុំល្អក់ និងភូមិល្អឺនជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ ដែលមានអ្នកចូលរួមសរុប ៨២នាក់ ស្រី ៥៣នាក់។