នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារLASEDIII របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក លន់ ពិសី មន្រ្តីអនុវត្តគម្រោង និងមន្រ្តីADF បានសហការណ៍ជាមួយក្រុមហ៊ុន ខេម ហ្គ្រេត ហ្វាម បើកវគ្គបណ្តុះបណ្តាល ចំនួន២វគ្គ ដល់សម្បទានិក ក្នុងគោលបំណង ផ្តល់ចំណេះ ជំនាញ បច្ចេកទេស និងបទពិសោធន៍ ជោគជ័យសំខាន់ៗ ជូនសម្បទានិក ដូចខាងក្រោម:-
១-វគ្គផលិតកម្មដំណាំស្រូវ មានសម្បទានិកចូលរួមសរុប 35នាក់ ស្រី 15 នាក់
២-វគ្គផលិតកម្មដំណាំបន្លែ មានសម្បទានិកចូលរួមសរុប 35 នាក់ ស្រី 21 នាក់
នៅទីតាំងដីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៅភូមិសាអង ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។