ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ចូលរួមដំណើរទស្សនកិច្ចជាមួយគណៈប្រតិភូធនាគារពិភពលោក ទៅកាន់ទីតាំងគម្រោង LASED ll និងLASED IIl

ចេញ​ផ្សាយ​ 11 Sep 2025
90

កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២0២៥ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានរួមដំណើរជាមួយ ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលគម្រោងឡាសិត ៣ នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ចុះទៅជួបសំណេះសំណាលជាមួយសម្បទានិក នៅទីតាំងដីសម្បទានសង្គមកិច្ច (LASED ll) ស្ថិតនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីវាយតម្លៃប្រសិទ្ធភាពគម្រោងដែលបានអនុវត្តកន្លងមក។ បន្ទាប់មក នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ គណៈប្រតិភូបានបន្តដំណើរទស្សនកិច្ចទៅកាន់ទីតាំងដីសហគមន៍ជនជាតិតិច ស្ថិតនៅភូមិអណ្តូងក្រទ្បឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី ដើម្បីជួបសំណេះសំណាលជាមួយបងប្អួនសហគមន៍ជនជាតិដើមភាគតិច និងពិនិត្យមើលវឌ្ឍនភាពគម្រោង ។ ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីលោកស្រីចំរើន មុទិតា ប្រធានក្រុមការងារគម្រោងLASEDIII នៃធនាគារពិភពលោកប្រចាំកម្ពុជា អាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។