សិក្ខាសាលាចាប់ផ្តើមការអនុវត្តការកែលម្អជីវភាពរស់នៅ (Inception Workshop of Agriculture Livelihood) របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)

ចេញ​ផ្សាយ​ 01 Sep 2025
192

ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានចូលរួមដឹកនាំសិក្ខាសាលាចាប់ផ្តើមការអនុវត្តការកែលម្អជីវភាពរស់នៅ (Inception Workshop of Agriculture Livelihood) របស់ LASED III នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានក្រុមហ៊ុនប្រឹក្សាផ្នែកបច្ចេកទេស RDC (Resource Development Consultants (Pvt) Ltd. of Sri Lanka) នឹងត្រូវធ្វើបទបង្ហាញ ដូចជា ៖

១.គោលបំណងនៃរបាយការណ៍ចាប់ផ្តើម
២.លទ្ធផលដែលត្រូវសម្រេច

៣.រចនាសម្ព័ន្ធនៃរបាយការណ៍ដំបូង

៤.ការសង្កេតទូទៅ និងមតិយោបល់
៥.ផែនការងារគាំទ្រ SLCs និង TICS

៦.ការពង្រឹងការផ្សព្វផ្សាយកសិកម្ម

៧.ការចូលរួមផ្អែកលើតម្រូវការ។

សិក្ខាសាលានេះមានការចូលរួមពី លោក លោកស្រី កញ្ញា សមាជិក សមាជិកា ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត លោក លោកស្រី កញ្ញា អ្នកសម្របសម្រួលការអភិវឌ្ឍកសិកម្ម (ADFs) នៃ LASED III សរុបចំនួន ៣៥នាក់ ស្រី ៤នាក់ និងចូលរួមតាមរយៈ Zoom មានចំនួនប្រមាណ ៤៥នាក់។