ថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះអមដំណើរឯកឧត្តម ឈឿង គីរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានចុះពិនិត្យ និងសិក្សាស្វែងយល់ពីគុណភាពរបស់ដី និងទឹក នៅទីតាំងគម្រោងបែងចែកដីសម្បទានសង្គម និងអភិវឌ្ឍន៍សេដ្ឋកិច្ច(LASED III) ស្ថិតនៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង: សិក្សាពីស្ថានភាពភូមិសាស្ត្រដី និងយកសំណាកដី និងទឹក ពិនិត្យមើលPH ជាក់ស្តែង ដើម្បីដាំដំណាំទៅអោយស្របតាមប្រភេទដីនៅតំបន់នោះ ជាលទ្ធផលពិនិត្យតាមរយ: Kit Testឃើញថា:
-ដីស្រទាប់លើមានPHសើ្ម៤
-ដីស្រទាប់លើលាយជាមួយដីស្រទាប់ក្រោមជម្រៅ២តឹក មានPHស្មើ៤.៥។
-ទឹកក្នុងបឹងធម្មជាតិមានPHស្មើ៦
-ទឹកក្នុងស្រះទើបតែជីកមានPHស្មើ៥
-ទឹកក្នុងអណ្តូងលូរបស់សម្បទានិក មានPHស្មើ៤.៥៕