ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអនុវត្តគម្រោង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែងសហការជាមួយអាជ្ញាធរឃុំគោលដៅបានចុះពិនិត្យមើលវឌ្ឍនភាពការងារគម្រោង និងការបិទលេខឡូត៍ក្បាលដីលំនៅឋានក្នុងទីតាំងដីសម្បទានសង្គមកិច្ច ឃុំសាមឃួយ ឃុំភ្លុក និងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១/ក្រុមការងារអនុវត្តគម្រោងបានរៀបចំចង្អុលបង្ហាញទីតាំងដីឡូត៍លំនៅឋានក្នុងផែនទីជូនគ្រួសារសម្បទានិកដែលអញ្ជើញចូលរួមតំណាងចំនួន ៣៤គ្រួសារក្នុងចំនោមគ្រួសារសម្បទានិកសរុប ២២៦គ្រួសារក្នុងឃុំសាមឃួយ
២/ក្រុមការងារអនុវត្តគម្រោងជួយសម្របសម្រួលបោះបង្គោលព្រំលេខឡូត៍ក្បាលដីលំនៅឋានជាបណ្តោះអាសន្នសិន បានចំនួន ៣៤គ្រួសារ
៣/ ក្រុមការងារអនុវត្តគម្រោងបានធ្វើការផ្សព្វផ្សាយដល់គ្រួសារសម្បទានិកដែលបានរៀបចំទីតាំងបោះបង្គោលលេខក្បាលដីរួច ដើម្បីត្រៀមលក្ខណៈរៀបចំធ្វើការបង្កបង្កើនផល ការសាងសងទីលំនៅឋាននាពេលខាងមុន និងជម្រុញដល់គ្រួសារសម្បទានិកទាំងអស់ជួយផ្សព្វផ្សាយពីគម្រោងរាជរដ្ឋាភិបាលដែលគម្រោងនេះពិតជាបានជួយលើកកម្ពស់គ្រួសារដែលក្រីក្រប្រាកដមែន។