កាលពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ខែកក្កដា ឆ្នាំ២០២៥ អ្នកសម្របសម្រួលការងារអភិវឌ្ឍន៍កសិកម្ម ( ADF) បានចុះជួបកសិករចំនួន ១២នាក់ នៅសហគមន៍ជនជាតិដើមភាគតិចភូមិ ក្រេះ និង ភូមិកងកុយ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ដើម្បីផ្សព្វផ្សាយអំពីឆានែលតេឡេក្រាមរបស់គម្រោង LASED III ដែលមាន ៤ ឆានែល ដូចខាងក្រោម៖
១. ក្រុមវារីវប្បកម្ម ៖ ជាឆាណែលដែលផ្សព្វផ្សាយការងារបច្ចេកទេសអំពីការចិញ្ចឹមសត្វនៅក្នុងទឹក ដូចជាត្រី អន្ទង់ កង្កែបជាដើម
២. ក្រុមចិញ្ចឹមសត្វ៖ ជាឆាណែលដែលផ្សព្វផ្សាយការងារបច្ចេកទេសអំពីការចិញ្ចឹមសត្វដូចជាជ្រូក មាន់ ទា គោ ក្របី -ល-
៣. ក្រុមដំណាំដំណាំ៖ ជាឆាណែលដែលផ្សព្វផ្សាយការងារបច្ចេកទេសអំពីការដាំដុះដំណាំផ្សេងៗ
៤. ព័ត៌មានទីផ្សារ៖ ជាឆាណែលដែលផ្សព្វផ្សាយអំពីតម្លៃ ហាងឆេង ទំនិញទូទៅនៅតាមបណ្តាខេត្តគោលដៅរបស់គម្រោង
ឆាណែលទាំង៤ ខាងលើក្រុមការងារតែងតែ Update ជាប្រចាំថ្ងៃទាំងឯកសារបច្ចេកទេស និងតម្លៃកសិផលនានា។
ចំពោះ ភូមិក្រេះ មានសមាជិកគ្រួសារសរុប ១០១ គ្រួសារ អ្នកដែលដែលបានភ្ជាប់ពីមុនមានចំនួន ៩នាក់ បន្ថែមថ្មីចំនួន ៥នាក់ សរុបបាន ១៤នាក់ស្រី ៣នាក់។
ភូមិកងកុយមានសមាជិកគ្រួសារសរុប ៦៤គ្រួសារ អ្នកដែលដែលបានភ្ជាប់ពីមុនមានចំនួន ៨នាក់ បន្ថែមថ្មី ចំនួន ៤នាក់ សរុបបាន ១២ នាក់ ស្រី ២ នាក់។
ដោយឡែកការចាប់យកបច្ចេកទេសដែលបានផ្សព្វផ្សាយនៅក្នុងឆាណែលទៅអនុវត្តផ្ទាល់ទាំងពីរភូមិបាន ១១គ្រួសារ ដោយសារខែនេះមានភ្លៀងធ្លាក់ច្រើន ពួកគាត់មិនសូវបានដំាបន្លែទេ។
បញ្ហាប្រឈម៖ អ្នកភូមិមិនសូវមានទូរស័ព្ទប្រើច្រើន និងតំបន់ដែលពួកគាត់រស់នៅមិនសូវមានសេវាអ៊ីនធឺណែតប្រើប្រាស់បានស្រួល។