កិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់គម្រោង LASED III និងកិច្ចប្រជុំដំបូងជាមួយក្រុមហ៊ុន Resources Development Consultants (Pvt) Ltd. of Sri Lanka (RDC)

ចេញ​ផ្សាយ​ 22 Jul 2025
45

ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់គម្រោង LASED III និងកិច្ចប្រជុំដំបូងជាមួយក្រុមហ៊ុន Resources Development Consultants (Pvt) Ltd. of Sri Lanka (RDC) ដោយរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល ដោយមានការចូលរួមពីប្រធានគ្រប់គ្រងផ្នែកសម្របសម្រួល ប្រធានគ្រប់គ្រងបច្ចេកទេស មន្ត្រីគម្រោង និងទីប្រឹក្សា ភ្នាក់ងារសម្របសម្រួលកសិកម្ម តំណាងធនាគារពិភបលោក និងតំណាងក្រុមហ៊ុន RDC សរុបចូលរួមចំនួន ៥១នាក់ ស្រីចំនួន ៨នាក់ ដោយឡែកក្រុមការងារដែលបានចូលរួមតាម Zoom មានចំនួន ៥០នាក់៕