សកម្មភាពចុះប្រមូលព័ត៍មានបឋមដើម្បីរៀបចំរបាយការណ៍AEA នៅរដ្ឋបាលឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ...
27 Oct 2023
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានសហការជាមួយក្រុមការងារថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ភ្នាក់ងារសម្របសម្រួលសិកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយគោលគំនិត និងអត្ថប្រយោជន៍របស់ក្រុមផលិតកម្ម ចំនួន២ឃុំគឺឃុំសាមឃួយ និងឃុំភ្លុក ដែលមានអ្នកចូលរួមសរុបប្រមាណ ៦១នាក់។
+លទ្ធផលសម្រេចបាននៅក្នុងឃុំភ្លុក និងសាមឃួយមានចំណាប់អារម្មណ៍ទៅលើអត្ថប្រយោជន៍នៃការចូលជាក្រុមផលិតទៅលើមុខដំណាំ និងការចិញ្ចឹមសត្វ ដោយបានឯកភាពចង់បង្កើតក្រុមផលិតចំនួន៥គឺ ក្រុមបន្លែ,ក្រុមចិញ្ចឹមមាន់,ក្រុមដំណាំចន្ទី,ក្រុមស្រូវ និងក្រុមដំណាំដំឡូងមី។