ដំណើរការសាលារៀនស្រែកសិករពីផលិតកម្មដំណាំកៅស៊ូជំហាន២ ដល់ក្រុមផលិតកម្មដំណាំកៅស៊ូ

ចេញ​ផ្សាយ​ 17 Jul 2025
135

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ថ្នាក់ជាតិ បានសហការជាមួយមន្ត្រីថ្នាក់ខេត្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងភ្នាក់ងារសម្របសម្រួលកសិកម្ម បានចុះរៀបចំដំណើរការសាលារៀនស្រែកសិករពីផលិតកម្មដំណាំកៅស៊ូជំហាន២ ដល់ក្រុមផលិតកម្មដំណាំកៅស៊ូ (វគ្គការដាំដុះ ការដាក់ជី ការកាត់ខ្នែង ការគ្រប់គ្រងរុក្ខជាតិចង្រៃ ការដាំដំណាំចន្លោះរង ប្រភេទដំណាំចន្លោះរង ដំណាំគម្របដី និងការធ្វើអោយបែកមែក) នៅភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានអ្នកចូលរួមចំនួន ៤១នាក់ ស្រ្តី ២៦នាក់ ។