នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានចុះពិនិត្យស្ថានភាពរបស់សហគមន៍នេសាទចំនួន៣ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួមមាន៖ សហគមន៍នេសាទចុងអូរ សហគមន៍នេសាទបឹងរាំង និងសហគមន៍នេសាទព្រៃនប់២ ដោយមានការចូលរួមលោកប្រធានសហគមន៍នេសាទ និងសមាជិក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងក្រុមការងារគម្រោងLASED III។