សកម្មភាពចុះពិនិត្យ និងពង្រឹងក្រុមទុនបង្វិល LASED II នៅឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ 25 Jun 2025
247

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានចុះពិនិត្យ និងពង្រឹងក្រុមទុនបង្វិល LASED II នៅឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអភិបារងស្រុក លោកមេឃុំ លោកមេភូមិ និងក្រុមទុនបង្វិលLASED II មាននាក់ចូលរួមសរុប២០នាក់ ស្រី១២នាក់។